Monday, February 9, 2015

ការវិវត្តទៅវ័យជំទង់


រូបនេះមានប្រភពកមពី
http://nl.wikipedia.org/wiki/Bestand:Hormons_feedback_-_Sprzężenie_zwrotne_hormonow.svg

នៅពេលដែលវ័យកុមារបានកន្លងផុតទៅគឺឈាន
ចូលដល់វ័យមួយទៀតគឺហៅថាវ័យជំទង់។
ដែលមានដំណាក់កាលជាច្រើនដូចជា៖
​​​   - អាយុពី7ទៅ11ឆ្នាំ(Pre-pubers)

វ័យនេះកុមារចាប់ផ្ដើមមានការផ្លាស់ប្ដូរជាច្រើនដោយ
ពួកគេស្គាល់ពីខ្លួនឯងហើយពួកគេមានចិត្តលោភលន់
ចង់បាននេះចង់បាននោះហើយគេមានអារម្មណ៍ថាគេ
ឈរនៅចំកណ្ដាលផែនដីអ្វីៗដែលនៅជុំខ្លួនគេគឺជារបស់
គេតែម្នាក់គត់។មិនត្រឹមតែប៉ុណ្ណោះទេវាគឺជាពេលមួយ
ដែលចង់ដឹងនូវរឿងគ្រប់យ៉ាងពួកគេតែងតែសួរពីនេះ
ពីនោះ ដោយលើកយកនូវរាល់សំណួរដែលគេឆ្ងល់ដូចជា 
ហេត្តុអ្វី​ , តើ, ទីណា, ពេលណា,នរណា... ហើយវ័យនេះពិត
ជាសំខាន់ណាស់គឺជាវ័យដែលពូកែចងចាំដូច្នេះហើយរាល់
សំណួរដែលពួកគេសួរទៅកាន់អ្នក អ្នកត្រូវឆ្លើយនិងសំណួរ
របស់ពួកគេហើយមិនត្រូវកុហកគេឡើយពីព្រោះពួកគេ
ងាយនឹងចងចាំណាស់។

   - អាយុ11ទៅ14ឆ្នាំ(Pubers)
      កុមារចាប់ផ្ដើមមានបំលាស់ប្ដូរនៅលើរូបរាង
      កាយដូចជា៖
​​​       * ប្ដូរសម្លេង ជាពិសេសគឺក្មេងប្រុស
      *​ មានដុុះរោមនៅលើដងខ្លួន
      * ភេទជាស្រីនិងប្រុសចាបើផ្ដើមមានលក្ខណៈខុសគ្នា
      *​ លូតកម្ពស់(ការលេងបាល់ទះ និង បរិភោគអាហារ
         ដែលមានវីតាមីនជួយបង្កើនការលូតកម្ពស់
         របស់កុមារ)
      * ចាប់ផ្ដើមមានមុនលើមុខ
      * ការអភិវឌ្ឍប្រដាប់ភេទនិងដើមទ្រូង
      * មានផ្នត់គំនិតខុសគ្នារវាងប្រុសនិងស្រី
​​​      * បង្កើតអរម៉ូនភេទ(ញីឈ្មោល)។

-អាយុ15ទៅ18ឆ្នាំ(Teenager)
    កុមាចាប់ផ្ដើមក្លាយទៅជាពាក់កណ្តាលនៃការក្លាយ
    ជាមនុស្សពេញវ័យ ៖
     * ចាប់ផ្ដើមមានការចាប់អារម្មណ៍ទៅលើភេទផ្ទុយ
       (ក្ដីស្រឡាញ់ដំបូង)
     * មានការចាប់អារម្មណ៍ទៅលើការរូមភេទ ពួកគេ
        ចាច់ផ្ដើមស្វែងរកការរួមភេទហើយគេគិតថាវាកីឡា
       ឬជាល្បែងមួយប្រភេទដែលពួកគេត្រូវតែធ្វើ។
   +  របៀបដែលស្ត្រីគិតអំពីភេទនិងការស្រឡាញ់
         - ស្ត្រីកំណត់ចង់ក្លាយជានារីចុងក្រោយរបស់បុរស
         - ស្ត្រីមានមនោសញ្ចេតនានិងការទំនាក់ទំនងរយៈ
           ពេលវែងនិងគិតថាបុរសនោះនិងបានរៀបការ
           ជាមួយនាងនៅថ្ងៃអនាគត
​​​​   +របៀបដែលបុរសគិតអំពីភេទនិងការស្រឡាញ់
​​​​​​​         - គេចង់បង្ហាញថាគេគឺជាបុរសពិតទៅកាន់
            មិត្តភក្តិរបស់ពួកគេ
         - ពួកគេចង់បានបទពិសាធន៍
         - មនុស្សប្រុសទាំងអស់ចង់អោយនារីនោះមាន
           គេគឺជាបុរសដំបូង
         - ចំពោះបុរសមិត្តភក្តិគឺសំខាន់ចំពោះគាត់។

0 comments:

Post a Comment