Saturday, February 7, 2015

ពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់

















កែប៖ ព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៥សាលាបច្ចេក​ទេស
ដុនបូស្កូខេត្តកែបបានប្រារព្ធ ពិធីសម្ភោធដាក់ឲ្យប្រើបា្រស់
ជាផ្លូវការ នូវតារាងបាល់ បន្ទប់រៀន ផ្ទះស្នាក់គ្រូស្រី និងអាង​ចម្រោះទឹកស្អាត។ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តកែប លោកឯក ឧត្តម កែន សត្ថា  សហការី សិស្សានុសិស្សនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យសង្គមរាស្ត្រនិយមនិងសិស្សនិស្សិត​ លោកគ្រូអ្នកគ្រូនៃសាលាបច្ចេកទេសទេសដុដុនបូស្កូខេត្តកែប។
ក្នុងឪកាសនេះដែរលោក អភិបាលខេត្តបានមានប្រសាស៍
សំនេះសំណាលជាមួយ សិស្សនិសិត្ស និងលោកគ្រូអ្នកគ្រូ 
នៃសាលាបច្ចេនបូស្កូខេត្តកែប​ហើយលោកក៏បានសរសើរ
សាលាបច្ចេទេសដុនបូស្កូខេត្តកែបជាសាលាដែល មានវិន័យ
ល្អ សិស្សនិសិត្សមានរបៀបរបប ចេះស្រឡាញ់គ្នាដូចបងប្អូន។
 សិស្សសាលាដុនបូស្កូបានចូលរួមរាល់សកម្មភាពរបស់ខេត្ត
 ដែលបានធ្វើនៅខេត្តកែប ដូចជា កម្មវិធីទីក្រុងស្អាត កម្មវិធី
សំនេះសំណាលសង្គមការប្រជុំពិធីអាជីពនិងការងាររបស់សាលាខេត្ត និងការកម្មវិធីជាច្រើនទៀតដែលនិសិត្សសាលាដុនបូស្កូ
បានធ្លាប់ចូលរួម។

ចាប់តាំងពីការបង្កើតសាលាបច្ចេកទេសដុនបូស្កូនៅឆ្នាំ 
២០១១ មក សាលាដុនបូស្កូខេត្តកែបមានការអភិវឌ្ឍន៍ 
និងមានការសាងសងជាងបន្តបន្ទាប់ ដោយមានការឧបត្ថម្ភ​ធំ 
ពីប្រទេសអាឡឺម៉ង់ ប្រទេសហូឡង់ និងមូលនិធិដុនបូស្កូកម្ពុជា ព្រមទាំងសប្បុរសជនបរទេសជាច្រើនដែលបានចូលរួម
 ក្នុងការផ្តល់ជាជំនួយផ្សេងៗ និងជំនួយក្នុងការសាងសង់។

0 comments:

Post a Comment