Tuesday, December 23, 2014

សម្បជញ្ញៈនិងអនុសម្បជញ្ញៈ១​ ហេតុអ្វីបានជាកូនស្រីស្រឡាញ់ឪពុកជាង​ម្ដាយហើយ

កូនប្រុសស្រឡាញ់ម្ដាយជាងឪពុក?

ឪពុកបានឲ្យក្មេងនូវ ភាពជាបុរស ច្បាប់វិន័យ ការការពារ។

ម្ដាយបានឲ្យក្មេងនូវ ភាពជាស្ត្រី ការរៀបចំទុកដាក់ ប្រពៃណី។
៤ អ្វីទៅជា​ភាពស្មុគស្មាញ អូឌីពូស ខមផ្លិច(​ Oedipina_complex)?

ទារកដែលកើតមកហើយអ្នកដែលបង្រៀនពួកគេដំបូងគេគឺជាម្ដាយ ព្រោះក្មេងនៅជាមួយម្ដាយជាងឪពុកនៅពេលដែលក្មេងមានអាយុចាប់ពី០ឆ្នាំដល់៧ឆ្នាំ ដូច្នេះហើយបានជាធ្វើឲ្យមនុស្សដក់ជាប់នៅក្នុងគំនិតខ្លាំងណាស់គឺម្ដាយ។ បន្ទាប់ពីអាយុ៧ឆ្នាំក្មេងបានទទួលការបង្រៀនពីឪពុកព្រោះពេលនោះគឺជាពេលដែលក្មេងមានភាពរឹងមាំច្រើន និងត្រូវការការពារខ្លួនឯងបានខ្លះ ដោយសារក្មេងនឹងបានជួបនូវមនុស្សជាច្រើនទៀតក្នុងសង្គម។ ឪពុកបានបង្រៀនក្នេងនូវច្បាប់វិន័យ ការការពារ ភាពម៉ឺងម៉ាត់ ការវិនិច្ឆ័យ ដោះស្រាយបញ្ហាជាដើម។
ធម្មជាតិបង្កើតឡើងមកអោយមានមនុស្សហើយមានខួរក្បាលដែលចែកចេញជាពីផ្នែកគឺ ផ្នែកសម្បជញ្ញៈ និងផ្នែកអនុសម្បជញ្ញ។ការដឹងរបដស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួច ណាស់ ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹងមានចំនួនច្រើនណាស់។ អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី ០ ដល់ ៧ឆ្នាំ។ហើយពួកគេចេះ និយាយ ស្ដាប់ ដើរ គិត ម្ដាយជាអ្នកបង្រៀនកូននិងមើលថែកូនតាំងពីកូនកើតមកហើយឪពុកវិញក៏បានមើលថែកូនចាប់ពីកូនអាយុ ៧ឆ្នាំឡើងទៅ។
នៅពេលដែលមនុស្សមានអាយុចាប់ពី០ ទៅដល់៧ឆ្នាំគឺជាពេលមួយសំខាន់ដែលមនុស្សរៀនស្ដាប់ និងនិយាយ រៀនដើរ រៀនគិត និងជាពេលដែលកំពុងជ្រាបចូលនូវផ្នត់គំនិត ខាងសាសនាផងដែរ។ ឪពុកម្ដាយបានឲ្យក្មេងនូវចរិតលក្ខណៈពីរដាច់ពីគ្នាដែលក្មេងនឹងទទួលយកតាមឪពុក ឬម្ដាយដែលមានឥទ្ធិពលច្រើនជាង។
ឪពុកបានឲ្យក្មេងនូវ ភាពជាបុរស ច្បាប់វិន័យ ការការពារ។
ម្ដាយបានឲ្យក្មេងនូវ ភាពជាស្ត្រី ការរៀបចំទុកដាក់ ប្រពៃណី។
អនុសម្បជញ្ញៈ ធ្វើកឲ្យក្មេងមានការចូលចិត្តឪពុកម្តាយរបស់ពួកគេតាមរយៈភេទខុសគ្នា។ បញ្ហាននេះ ចំពោះក្មេងប្រុសមាន ចំណងស្រឡាញ់តែទៅលើម្តាយហើយស្អប់ ឪពុ ចំណែក្មេងស្រីមានចំណង់ស្រឡាញ់ទៅលើឪពុក ហើយស្អប់ម្តាយរបស់គេ។ នេះបើយោងទៅតាម ចិត្តវិទ្យារបស់គ្រិច បុរាណមានរឿងពីរដែលបានកើតឡើងដូចនេះ ដែលរឿងមួយគេហៅថាស្មុគ្រស្មាញ «អូឌីពូស» (Oedipus complex)។ កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។
ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់គ្រិចដែរ មានារីម្នាក់ ឈ្មោះ Electraនារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួនដែលទស្សនៈនេះគេហៅថាស្មុគ្រស្មាញ «អេឡេកត្រា» (Electra Complex)
ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និងនៅជាមួយកូន មិនឲ្យកូន មានការភយ័ខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូននៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។
0 comments:

Post a Comment