Friday, November 28, 2014

ទ្រឹស្តីនៃការទំនាក់ទំនង



 អ្វីទៅជាការទំនាក់ទំនង?
ការទំនាក់ទំនងគឺជាទង្វើនៃការផ្លាស់ប្តូរព័ត៌មានពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។ការចែកចាយឬការផ្លាស់ប្តូរនៃពត៌មានដោយការនិយាយការសរសេរឬការប្រើឧបករណ៍
ផ្ទុកផ្សេងទៀតមួយចំនួន។បើទោះបីជានេះគឺជានិយមន័យដ៏សាមញ្ញ​នៅពេលដែល​​​យើង
គិតអំពីរបៀបដែលយើងអាចធ្វើទំនាក់ទំនងបានក្លាយទៅជាប្រធានបទជាច្រើនស្មុគ្រស្មាញកាន់តែច្រើន។
មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គម យើងត្រូវតែដឹងនូវដំណើរការនូវការ
ទំនាក់ទំនង និងការដំណើរការនៃព័ត៌មាន ដែលសារធារណៈទទួលបាន។ ពត៌មាននិមួយយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា​ 
​​     ១ .ប្រភពព័ត៌មាន: ប្រភពពត៌មានមួយជាប្រភពនៃពត៌មានសម្រាប់នរណាម្នាក់ពោលគឺ
​​          អ្វីដែល មនុស្សម្នាក់អាចនឹងជូនដំណឹងអំពីអ្វីមួយឬផ្ដល់ចំណេះដឹងអំពីវា។
 ​​​​​         ប្រភេទផ្សេងគ្នានៃសំណួរដែលតម្រូវឱ្យមានប្រភពផ្សេងគ្នានៃពត៌មាន។
    ២ . អ្នកផ្ញើរ:គឺជាអ្នកដែលផ្តល់ពត៌មានឬសារទៅកាន់ទីសាធារណៈ ដោយបាន
          បង្ហាញនូវហេតុការណ៍ដែលបានកើតឡើង កាលបរិច្ឆេទជាដើម ការផ្តល់ពត៌មានត្រូវ​                       ផ្អែកលើ សំនួរទាំង៦ ដែលក្នុងនោះមាន ដូចជាៈ ហេតុអ្វី? ពេលណា? ឯណា?
         អ្វី? នរណា? ដូចមេ្តច? សំនួរទាំងនោះ ។ ក្នុងការផ្តល់ពត៌មាននោះអ្នកដែលផ្តល់ត្រូវតែ                      មានគោល ឬ បំណងក្នុងការផ្តល់ពត៌មានទៅកាន់សង្គមឬសាធារណៈ។
    ៣ .សារ:គឹជាពត៌មានដែលមាន ទម្រង w5h1 questions. ហើយនៅក្នុងសារត្រូវមានគោលដៅ               ក្នុងការផ្សព្វផ្សាយ។
    ៤ ​. កត្តារំខាន: ឧបសគ្គដែលរារាំងដល់ការផ្តល់់ ពត៌មានដល់សាធារណៈ ដែលកត្តាទាំងនោះ                 មានជាច្រើន។
    ៦ . ប៉ុស្តិ៍: ជាកន្លែផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ កន្លែងនេះធ្វើផ្សាយពត៌មានដែលមាន          ការត្រៀមរួចជាស្រេច និងមានការត្រួតពិនិត្យផ្ចិតផ្ចង ដើម្បីចៀសវាងកំហុសផ្សេងៗ។
    ៧ . អ្នកទទួល:  គឺជាមនុស្សជាទូទៅដែលបានដឹងឮ តាមរយៈការផ្សាយរបស់អ្នកបញ្ជូន។
    ៨  . ឆ្លើយតប: នៅពេលដែលមនុស្សទូទៅបានទទួលសារហើយត្រូវមានការឆ្លើយតប។
    ​      កាលពីមុនសារពត៌មានដែលផ្សាយចេញទៅហើយពុំមានការឆ្លើយតបនោះទេ ពីព្រោះការ               ឆ្លើយតបមានការពិបាក តែសព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់នូវ                        ​    បណ្តាញសង្គមដូចជា ហ្វេសបុក ធ្វីតទ័រ និងបណ្តាញជាច្រើនទៀត ដែលអ្នកទទួលជា​​​                      ឆ្លើយតបតាមរយៈការ Comment ជាសារ សម្លេង ឬ ជាវីដេអូ។
 ​​​​​ ៩ . លទ្ធផល: គឺជាអ្វីដែលទទួលបានក្រោយពេលបានបញ្ចប់។
  ១០ . ការចែករំលែក ពត៌មាន៖ ដូចដែលយើងបានដឹងហើយថា សព្វថ្ងៃនេះមានបណ្តាញ
         សង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាច្រើនសំរាប់ធ្វើការចែកចាយពត៌មានបានយ៉ាងឆាប់រហ័ស

0 comments:

Post a Comment