Monday, November 10, 2014

តើការយល់សប្តិមកពីកក្តាអ្វី?


ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាមអ្វីដែលយើងស្រមើលស្រម៉ៃនៅពេលដែលយើងធ្វើការងារឬអ្វីយើងនឹកឃើញពីថ្ងៃនេះហើយជាកក្តាអោយមនុស្សគ្រប់គ្នាមានសុបិនហើយសុបិនជាសុបិនល្អហើយជាសុបិនអាក្រក់។
ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង



១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម)
២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម)
៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម)
៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់)
ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ
ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​អ្វីដែលយើងនឹកឃើញ។អ្នកដែលយល់សប្តិច្រើនបណ្ដាលមកពីគាត់មានអារម្មណ៏រវើរវាយច្រើនគិតវែងឆ្ងាយជាមនុស្សដែលមានរឿងអាថ៏កំបាងច្រើន។ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។

0 comments:

Post a Comment